ពិភពលោកកញ្ចក់ដាក់លើស្លែពណ៌បៃតង ក្នុងព្រៃ​ដែ⁠ល⁠មា⁠ន​ពន្លឺថ្ងៃ

ដំណោះស្រាយ​ផ្លូ⁠វ⁠ច្បា⁠ប់​ជា⁠ក់⁠ស្តែ⁠ង​សម្រាប់ អា⁠ជី⁠វ⁠ក⁠ម្ម កា⁠រ⁠វិ⁠និ⁠យោ⁠គ និងជីវិតរស់នៅកម្ពុជា។

ប្រវត្តិរបស់យើង

ការិយាល័យមេធាវីគូលែន គឺជាការិយាល័យមេធាវីកម្ពុជា ដែលបាន​ចុះ⁠ប⁠ញ្ជី​ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ យើងផ្តល់សេវាកម្មច្បាប់​ជា⁠ក់⁠ស្តែ⁠ង ដែលអាចទុកចិត្តបាន និងផ្តោតលើអតិថិជន ក្នុងស្រុក និងអន្តរជាតិ។

យើងជួយសម្រួល អា⁠ជី⁠វ⁠ក⁠ម្ម វិនិយោគិន ម្ចាស់​អ⁠ច⁠ល⁠ន⁠ទ្រ⁠ព្យ អង្គការ និងរូបវន្តបុគ្គល ក្នុង​កា⁠រ⁠ស្វែ⁠ង⁠យ⁠ល់ និងអនុវត្តតាមបរិបទច្បាប់ និងបទដ្ឋានគតិយុត្តនៅកម្ពុជា។

ការយល់ដឹងពីច្បាប់កម្ពុជា ទាមទារឱ្យមានភាពស៊ាំជាមួយតម្រូវការបទប្បញ្ញត្តិ នី⁠តិ⁠វិ⁠ធី​រដ្ឋបាល និងការអនុវត្ត​អា⁠ជី⁠វ⁠ក⁠ម្ម​ក្នុងស្រុក។ យើងរួមបញ្ចូលចំណេះដឹង​ផ្លូ⁠វ⁠ច្បា⁠ប់ ជាមួយ​កា⁠រ⁠យ⁠ល់⁠ដឹ⁠ង​ជា⁠ក់⁠ស្តែ⁠ង​អំពីតម្រូវការរបស់អតិថិជន ដើម្បីជួយពួកគេ​វា⁠យ⁠ត⁠ម្លៃ​ហានិភ័យ បំ⁠ពេ⁠ញ⁠ត⁠ម្រូ⁠វ⁠កា⁠រ⁠ផ្លូ⁠វ⁠ច្បា⁠ប់ ការពារផល⁠ប្រយោជន៍ និងធ្វើការសម្រេចចិត្តដោយមានព័ត៌មាន​គ្រ⁠ប់⁠គ្រា⁠ន់។

យើងផ្តល់សេវាច្បាប់ ជាភាសាខ្មែរ និងអង់គ្លេស។

វិធីសាស្ត្របំពេញការងាររបស់យើង

នៅការិយាល័យមេធាវីគូលែន យើង​ជឿ⁠ជា⁠ក់​ថា សេវាកម្មច្បាប់​ដែ⁠ល⁠មា⁠ន​ប្រសិទ្ធភាព ផ្តើមចេញពីការយល់ដឹងពីគោលបំណងរបស់អតិថិជន និងការយល់ដឹងស៊ីជម្រៅលើផ្នែក​អា⁠ជី⁠វ⁠ក⁠ម្ម​របស់ពួកគាត់។

យើងមានគោលបំណងផ្តល់ជូន នូវ​កា⁠រ⁠ប្រឹ⁠ក្សា⁠យោ⁠ប⁠ល់​យ៉ាងច្បាស់លាស់ ជម្រើស​ជា⁠ក់⁠ស្តែ⁠ង និងដំណោះស្រាយដែលសមស្របទៅតាមករណីនីមួយៗ ដោយគិតគូរពីតម្រូវការ​ផ្លូ⁠វ⁠ច្បា⁠ប់ ទិដ្ឋភាពពាណិជ្ជកម្ម ហិ⁠រ⁠ញ្ញ⁠វ⁠ត្ថុ និងអាទិភាពរបស់អតិថិជន។

យើងផ្តល់ជូននូវជំនួយ​ផ្លូ⁠វ⁠ច្បា⁠ប់​ប្រកបដោយភាពលម្អិត ឆ្លើយតបទាន់ពេល និងចំណាយសមរម្យ លើការព្រាង​កិ⁠ច្ច⁠ស⁠ន្យា ប្រ⁠តិ⁠ប⁠ត្តិ⁠កា⁠រ​អ⁠ច⁠ល⁠ន⁠ទ្រ⁠ព្យ អា⁠ជ្ញា⁠ប័⁠ណ្ណ​អា⁠ជី⁠វ⁠ក⁠ម្ម កា⁠រ⁠ដោះ⁠ស្រា⁠យ​វិវាទ និងបណ្តឹងតាម​ផ្លូ⁠វ⁠តុ⁠លា⁠កា⁠រ។

យើងឱ្យតម្លៃទៅលើ ភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ការរក្សាការសម្ងាត់ ការប្រាស្រ័យទាក់ទងដោយតម្លាភាព និងទំនាក់ទំនងរយៈពេលវែង។

កា⁠រ⁠ប្តេ⁠ជ្ញា⁠ចិ⁠ត្ត​របស់យើង មិនត្រឹមតែ​កា⁠រ⁠រៀ⁠ប⁠ចំ​ឯកសារច្បាប់ប៉ុណ្ណោះទេ។ យើងខិតខំប្រឹងប្រែងជួយអតិថិជនឱ្យយល់ដឹងពី ជម្រើសរបស់ពួកគេ ការគ្រប់គ្រងហានិភ័យ​ផ្លូ⁠វ⁠ច្បា⁠ប់ និងបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត។

ហេតុអ្វីបានជាត្រូវជ្រើសរើសយើង?

ជំនាញវិជ្ជាជីវៈច្បាប់ដែលអាចទុក⁠ចិត្តបាន។ ដំណោះស្រាយប្រកបដោយការអនុវត្ត​ជា⁠ក់⁠ស្តែ⁠ង។ ភាពជាដៃគូយូរ⁠អង្វែង។

  • បាន​ចុះ⁠ប⁠ញ្ជី និងអាចទុកចិត្តបាន

    ប្តេ⁠ជ្ញា⁠ចិ⁠ត្ត​ខ្ពស់គោរពស្តង់ដារវិជ្ជា⁠ជីវៈ ការអនុវត្តការងារប្រកបដោយក្រមសីលធម៌ និងការ⁠ការពារ​ផល⁠ប្រយោជន៍អតិថិជន។

  • ជំនាញក្នុងស្រុក

    ការយល់ដឹងស៊ីជម្រៅពីច្បាប់ បទប្បញ្ញត្តិ និងការអនុវត្ត​អា⁠ជី⁠វ⁠ក⁠ម្ម​នៅកម្ពុជា។

  • កា⁠រ⁠ប្រឹ⁠ក្សា⁠យោ⁠ប⁠ល់​ច្បាស់⁠លាស់ និង​ជា⁠ក់⁠ស្តែ⁠ង

    ការណែនាំ​ផ្លូ⁠វ⁠ច្បា⁠ប់​ងាយយល់ និងដំណោះ⁠ស្រាយដែលគិតគូរពីទិដ្ឋភាពពាណិជ្ជកម្ម ស្រ⁠ប⁠តា⁠ម​គោលដៅរបស់លោក⁠អ្នក។

  • សេវាកម្មក្នុងស្រុក និងអន្តរជាតិ

    គាំទ្រអតិថិជនទាំងក្នុងប្រទេសកម្ពុជា និងអន្តរជាតិ ដោយសេវាកម្ម​ផ្លូ⁠វ⁠ច្បា⁠ប់ ដែលឆ្លើយតបទាន់ពេល និងយល់ដឹងពីបរិបទវប្បធម៌។

តើយើងធ្វើការដូចម្តេចដែរ?

  1. 1. ស្តាប់

    យើងចាប់ផ្តើមការងារពី កា⁠រ⁠ស្វែ⁠ង⁠យ⁠ល់​គោលដៅ បរិបទ​អា⁠ជី⁠វ⁠ក⁠ម្ម បញ្ហា⁠ប្រឈម កង្វល់ និងកាល⁠វិភាគរបស់លោក⁠អ្នក។

  2. 2. ផ្តល់ប្រឹក្សា

    យើងពន្យល់ពីជម្រើស ហានិភ័យ និងការ⁠ចំណាយដែលអាចកើត⁠មាន ដោយ⁠ប្រើ⁠ប្រាស់ភាសា⁠សម្តីដែល⁠ងាយ⁠យល់។

  3. 3. អនុវត្ត

    យើងរៀបចំសេចក្តីព្រាង ចរចា ដាក់ពាក្យស្នើសុំ ឬតំណាង តាមការ​ព្រ⁠ម⁠ព្រៀ⁠ង​គ្នា ក្នុងលិខិតឯកភាពលើទំហំសេវាកម្មការងារ ជាលាយលក្ខណ៍អក្សរ។

  4. 4. តាមដាន រហូតដល់បញ្ចប់កិច្ចការ

    យើងរក្សាទំនាក់ទំនង និងផ្តល់ដំណឹងដល់លោក⁠អ្នកជាប្រចាំ ព្រ⁠ម⁠ទាំ⁠ង​គាំទ្ររហូតដល់កិច្ចការ ត្រូវបានបញ្ចប់។