
ដំណោះស្រាយផ្លូវច្បាប់ជាក់ស្តែងសម្រាប់ អាជីវកម្ម ការវិនិយោគ និងជីវិតរស់នៅកម្ពុជា។
អចលនទ្រព្យ និងសំណង់
យើងផ្តល់ប្រឹក្សាយោបល់លើប្រតិបត្តិការអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ និងកិច្ចការពាក់ព័ន្ធនឹងដីធ្លី និងសំណង់។
ការទិញ លក់ ជួល និងការរៀបចំកម្មសិទ្ធិអវិភាគលើអចលនទ្រព្យ។
ការត្រួតពិនិត្យអចលនទ្រព្យ រួមទាំងកំណត់ត្រាកម្មសិទ្ធិ និងបញ្ហាដីធ្លីពាក់ព័ន្ធ។
ការចុះបញ្ជីដីធ្លី ការផ្ទេរកម្មសិទ្ធិ ការបំបែកក្បាលដី ការបង្រួបបង្រួមក្បាលដី និងពាក្យស្នើសុំពាក់ព័ន្ធនឹងការប្តូរប្រភេទដី។
កិច្ចសន្យាម៉ៅការសាងសង់ កិច្ចសន្យាម៉ៅការបន្ត អាជ្ញាប័ណ្ណអភិវឌ្ឍអចលនទ្រព្យ លិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណពាក់ព័ន្ធនឹងវិស័យសំណង់។
ការគាំទ្រផ្លូវច្បាប់សម្រាប់គម្រោងអភិវឌ្ឍអចលនទ្រព្យ (គម្រោងអភិវឌ្ឍបុរី និងខុនដូ) អចលនទ្រព្យពាណិជ្ជកម្ម សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។
តម្រូវការប្រតិបត្តិការ និងការអនុញ្ញាត អាស្រ័យលើអចលនទ្រព្យ និងគម្រោងនីមួយៗ។
ក្រុមហ៊ុន ពាណិជ្ជកម្ម និងកិច្ចសន្យា
យើងជួយអាជីវកម្ម និងវិនិយោគិន លើការបង្កើត អភិបាលកិច្ច ការរៀបចំពាណិជ្ជកម្ម និងកិច្ចការផ្លូវច្បាប់ជាបន្តបន្ទាប់។
ការបង្កើតក្រុមហ៊ុន ជំនួយលើការចុះបញ្ជី និងអាជ្ញាប័ណ្ណអាជីវកម្មពាក់ព័ន្ធ។
ការរៀបចំរចនាសម្ព័ន្ធភាគទុនិក ការបណ្តាក់ទុនរួម ការអនុម័តរបស់ក្រុមហ៊ុន និងឯកសារអភិបាលកិច្ច។
ការទិញយកអាជីវកម្ម ការរួមបញ្ចូលក្រុមហ៊ុន និងឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្ម។
ការតាក់តែង និងត្រួតពិនិត្យ កិច្ចសន្យាលក់ ផ្គត់ផ្គង់ ចែកចាយ សេវាកម្ម សិទ្ធិធ្វើអាជីវកម្ម (ហ្វ្រែនឆាយ) ការរក្សាការសម្ងាត់ និងកិច្ចសន្យាការងារ។
គោលនយោបាយផ្ទៃក្នុង គោលការណ៍ណែនាំផ្លូវច្បាប់ និងឯកសារអនុលោមភាព។
ធនាគារ និងហិរញ្ញវត្ថុ
យើងផ្តល់ជំនួយលើឯកសារផ្លូវច្បាប់សម្រាប់ប្រតិបត្តិការផ្តល់ប្រាក់កម្ចី ការខ្ចីប្រាក់ និងការរៀបចំការធានា រួមទាំងហិរញ្ញប្បទានពាក់ព័ន្ធនឹងអចលនទ្រព្យ និងការអភិវឌ្ឍ។
ការពិនិត្យ និងតាក់តែងកិច្ចសន្យាកម្ចី និងកិច្ចសន្យាហិរញ្ញប្បទាន។
ឯកសារធានា រួមទាំងហ៊ីប៉ូតែក ក្នុងករណីដែលអាចអនុវត្តបាន។
ជំនួយលើនីតិវិធីចុះបញ្ជី និងលុបចោលការចុះបញ្ជីបង្កើតប្រាតិភោគ។
ការអនុញ្ញាតរបស់ក្រុមហ៊ុន និងឯកសារគាំទ្រប្រតិបត្តិការ។
កម្មសិទ្ធិបញ្ញា
យើងផ្តល់ប្រឹក្សាយោបល់លើការការពារម៉ាកយីហោ និងបញ្ហាពាក់ព័ន្ធនឹងពាណិជ្ជសញ្ញា ព្រមទាំងពិនិត្យមើលបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញានៅក្នុងកិច្ចសន្យាពាណិជ្ជកម្ម។
ការប្រឹក្សាលើការការពារម៉ាកយីហោ និងកិច្ចការពាក់ព័ន្ធនឹងពាណិជ្ជសញ្ញា។
ការពិនិត្យប្រការកម្មសិទ្ធិបញ្ញាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ជំនួយលើនីតិវិធីពាក់ព័ន្ធ ក្នុងវិសាលភាពការងារដែលបានព្រមព្រៀង។
គ្រួសារ និងផែនការមរតក
យើងផ្តល់ការប្រឹក្សាយោបល់លើកិច្ចការផ្លូវច្បាប់ផ្ទាល់ខ្លួន និងគ្រួសារ ដោយយកចិត្តទុកដាក់លើឯកជនភាព និងស្ថានភាពផ្ទាល់ខ្លួន។
ការប្រឹក្សាយោបល់ និងឯកសារពាក់ព័ន្ធនឹងការរៀបចំទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍។
កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការលែងលះ និងបញ្ហាផ្លូវច្បាប់ពាក់ព័ន្ធ។
ការប្រឹក្សា និងឯកសាររៀបចំផែនការមរតក ក្នុងវិសាលភាពការងារដែលបានព្រមព្រៀង។
ដោះស្រាយវិវាទ និងបណ្តឹងតាមផ្លូវតុលាការ
យើងផ្តល់ប្រឹក្សាយោបល់ លើវិវាទ ការពិភាក្សាសម្រុះសម្រួល និងនីតិវិធីតុលាការ។
ការចរចា និងពិភាក្សាដើម្បីសម្រុះសម្រួល។
បណ្តឹងរដ្ឋប្បវេណី និងការការពារក្តី ឯកសារសំណុំរឿង និងការចូលរួមសវនាការនៅតុលាការ។
ពាក្យសុំវិធានការរក្សាការពារ ការប្តឹងតវ៉ា ក្នុងករណីដែលច្បាប់អនុញ្ញាត។
ជំនួយផ្លូវច្បាប់ដល់ដើមបណ្តឹងរដ្ឋប្បវេណី ឬជនសង្ស័យ ក្នុងនីតិវិធីព្រហ្មទណ្ឌ ស្របតាមវិធាននីតិវិធីជាធរមាន។
ការគាំទ្រការងារជាប្រចាំ
កិច្ចព្រមព្រៀងសេវាប្រចាំខែ ឬឆ្នាំ៖ ការប្រឹក្សាយោបល់ផ្នែកច្បាប់ជាប្រចាំ ការពិនិត្យកិច្ចសន្យា និងការគាំទ្រផ្នែកអនុលោមភាព ស្របតាមវិសាលភាពសេវាកម្មការងារ និងកម្រៃដែលបានព្រមព្រៀង។